អំពី Direct

ហេតុអ្វីត្រូវប្រើសេវា Direct?

Direct គឺជាសេវាផ្ដល់មាតិកាព័ត៌មានតាមប្រព័ន្ធឌីជីថលចំហមួយដែលផ្ដល់នូវឯកសារអូឌីយោ (សំឡេង) និងវីដេអូដែលមានកម្រិតគុណភាពបង្ហាញរូបភាពខ្ពស់សម្រាប់ការផ្សាយតាមវិទ្យុ ទូរទស្សន៍ និងការប្រើប្រព័ន្ធឌីជីថល។ វិបសាយនេះត្រូវបានគេរចនាឡើងជាពិសេសដើម្បីផ្សព្វផ្សាយដល់សមាជិកផ្សព្វផ្សាយព័ត៌មាន និងដៃគូផ្នែកប្រព័ន្ធឌីជីថលនៃក្រុមប្រឹក្សាភិបាលការផ្សាយព័ត៌មាន (BBG)។ បណ្ដាញជាអន្តរជាតិរបស់ BBG មានជាអាទិ៍ Voice of America (VOA), Radio Free Europe/Radio Liberty (RFE/RL), Radio Free Asia (RFA), Radio និង TV Martí និង Middle East Broadcasting Network (MBN) ដែលក្នុងនោះមាន Alhurra និង Radio Sawa។

វិទ្យុ សាខាទូរទស្សន៍ និងដៃគូតាមប្រព័ន្ធឌីជីថលដែលមានបញ្ជីឈ្មោះត្រឹមត្រូវ អាចរកមើល និងប្រើប្រាស់មាតិកាព័ត៌មានពី Direct ដើម្បីពង្រីកកម្មវិធីផ្សាយរបស់ខ្លួនដោយឥតគិតថ្លៃបាន។ តម្រងនានាបង្កលទ្ធភាពឲ្យអ្នករកមើលមាតិកាព័ត៌មានបានយ៉ាងឆាប់រហ័សតាមរយៈការបង្រួមនូវការស្វែងរករបស់អ្នកចំពោះប្រភេទមាតិកា (អូឌីយោ ឬវីដេអូ) ភាសា កាលបរិច្ឆេទ និងសេវាផ្សាយចេញ។ អ្នកអាចស្វែងរក មើល និងទាញយកកញ្ចប់ឯកសារអូឌីយោ និងវីដេអូដែលមានកម្រិតគុណភាពបង្ហាញខ្ពស់នៅលើបណ្ដាញ និងសម្រាប់ការផ្សាយដោយផ្ដើមចេញដែសថប់នៃកុំព្យូទ័រ ឬឧបករណ៍ចល័តរបស់អ្នកបាន។

ដើម្បីចាប់ផ្ដើមការស្វែងរក ទាញយក និងប្រើប្រាស់មាតិកាព័ត៌មានបាន ចូរចុះឈ្មោះប្រើនៅលើទំព័រ Direct នៅទីនេះ